Header Ads

រឿង ទិនហ្វី-និស្សិតផ្តាច់សង្ខារ HD

និស្សិតផ្តាច់សង្ខារ

រឿងរ៉ាវស្នេហាដ៏សែនរ៉ូមែនទិច មួយបានកើតឡើងក្នុងវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ ពិសិដ្ឋ ជាសិស្សដែលឆ្លាតពូកែដែលរៀនថ្នាក់ទី៩​។ នៅក្នុងថ្ងៃបើកបវេសនកាលមាន សិស្សថ្មីជាច្រើនអ្នកបាន ចុះឈ្មោះចូលរៀន ក្នុងនោះមានសិស្សស្រីម្នាក់ ស្អាត គួរអោយស្រឡាញ់ ហើយថែមទាំងឆ្លាត ជាងពិសិដ្ឋទៅទៀតឈ្មោះ ធីតា គ្រាន់តែចូលរៀនភ្លាម បានធ្វើអោយ ពិសិដ្ឋ​ ធ្លាក់ក្នុងអន្លង់ស្នេហ៍រហូតដល់ងើបមុខមិនរួច។
ធីតា ជាសិស្សស្រីដែលលេចធ្លោជាងគេក្នុងសាលារៀន ដូច្នេះធ្វើអោយមានគេស្រឡាញ់ជាច្រើន ក្នុងនោះក៏មានមិត្តភ័ក្រ្ត ជិតស្និតជាងគេរបស់ ពិសិដ្ឋ ដែរ គឺ  មុន្នី។ មុន្នី គឺជាមនុស្ស ដែលសង្ហារជាងគេនៅក្នុងសាលារៀន មានមនុស្សស្រីជាច្រើនលង់ស្រឡាញ់គេ ប៉ុន្តែរឿងដ៏សែនអាម៉ាសរបស់គេគឺត្រូវ ធីតា បដិសេធស្នេហ៍នៅមនុស្សសិស្សជាច្រើនក្នុងសាលា។
ពិសិដ្ឋ: កុំពិបាកចិត្តអី អើយស្នេហាគឺអញ្ចឹងហើយ យើងមិនអាចបង្ខំគេអោយមកស្រឡាញ់យើងបានទេ។
មុន្នី: តែនាងគឺជាមនុស្សដំបូងគេហើយដែលគ្នាស្រឡាញ់ហើយ​ ក៏ជាមនុស្សដំបូងដែលដែរគ្នាសារភាពស្រឡាញ់មនុស្សស្រីដែរ។
ពិសិដ្ឋ: កាត់ចិត្តទៅសំលាញ់គេមិនបានស្រឡាញ់ឯងទេ មានមនុស្សស្រីច្រើនណាស់ដែលគេស្រឡាញ់ឯង។
ពិសិដ្ឋ អង្គុយកំដរ មុនី ពិបាកចិត្ត ១ថ្ងៃពេញ រហូតមិនបានធ្វើអ្វីទាំងអស់សូម្បីតែកិច្ចការផ្ទះក៏មិនបានធ្វើ។ ព្រឺកចូលរៀនក៏បានមកដល់។ពិសិដ្ឋ ក៏បានអង្គុយធ្វើកិច្ចការផ្ទះក្នុងថ្នាក់ ពេលនោះធីតាក៏ចូលមកដល់:
ធីតា: ចេះតែជាប់ឈ្មោះជាសិស្សពូកែកើតដែរ មកអង្គុយធ្វើកិច្ចការ ក្នុងថ្នាក់។
ពិសិដ្ឋ: មកពីយប់មិញរវល់ទេបាទ គង់អីក៏មិនមកធ្វើក្នុងថ្នាក់អោយគេមើលងាយទេ។
ធីតា: រវល់ធ្វើស្អី? ទៅញ៉ែស្រីទេដឹង។
ពិសិដ្ឋ: មនុស្សដូចខ្ញុំមិនចេះតែស្រឡាញ់ស្រីផ្តេសផ្តាស់ទេ។
ធីតា: អោយតែប្រាកដ។
ពួកគេទាំងពីរ និយាយឌឺដងផ្លែផ្កាដាក់គ្នារហូតមិនចេះចប់មិនចេះហើយ។ ធីតា និង ពិសិដ្ឋ យូរៗទៅក៏បានក្លាយជាមិត្តជិតស្និតនឹងគ្នា ប៉ុន្តែ ធីតា មិនដឹងថា ពិសិដ្ឋលួចស្រឡាញ់ខ្លួនទេ។ ធ្មិចបើកៗ ៤ឆ្នាំហើយ ឆ្នាំប្រឡងថ្នាក់ទី១២ ក៏បានមកដល់។
នៅថ្ងៃបញ្ចប់ការសិស្សាក៏បានមកដល់ មិត្តភ័ក្រ្តទាំងអស់នៅក្នុងថ្នាក់រៀនបានធ្វើពិធីជប់លៀងបញ្ចប់ការសិក្សាទាំងអស់គ្នា។ នៅពេលបញ្ចប់ពិធីជប់លៀង ពិសិដ្ឋ បានជូន ធីតា មកផ្ទះ។ នៅតាមផ្លូវ ពិសិដ្ឋ ក៏បានសួរ ធីតា ព្រោះគេដឹងថានេះប្រហែលជាថ្ងៃចុងក្រោយដែលគេជួប ធីតា ហើយ:
ពិសិដ្ឋ: ធីតា នាងធ្លាប់មានសង្សារទេ តាំងពីតូចមកដល់ឥលូវ?
ធីតា: មិនដែលមានផង។ ចុះពិសិដ្ឋឯង?
ពិសិដ្ឋ: ដូចតែគ្នានឹង។  តែខ្ញុំលួចស្រឡាញ់នារីម្នាក់តាំងតែពីខ្ញុំរៀនថ្នក់ទី ៩ មកម៉្លេះ។
ធីតា: អ្នកណាគេអីក៏សំណាងម៉្លេះ បានពិសិដ្ឋលួចស្រឡាញ់។
ពិសិដ្ឋ: គេជាមនុស្សស្រីម្នាក់ស្លូតបូត ហើយគួរអោយស្រឡាញ់ណាស់។
ធីតា: អ្នកណាគេអាចប្រាប់ខ្ញុំបានអត់?
ពិសិដ្ឋ: បានតាស… គឹធីតានឹងហើយជាមនុស្សដែលខ្ញុំលួចស្រឡាញ់។
ធីតា: បុិនលេងសើចណាស់។
ពិសិដ្ឋ: ខ្ញុំនិយាយ មែនខ្ញុំស្រឡាញ់ធីតាយូរហើយគ្រាន់តែមិនហ៊ាននិយាយប្រាប់។
ធីតា: ហឺម….. សុំទោសណាខ្ញុំមានមនុស្សដែលខ្ញុំស្រឡាញ់រួចហើយ។
ពិសិដ្ឋ: មិនអីទេខ្ញុំដឹងមុនរួចទៅហើយ ថាធីតាស្រឡាញ់ខ្ញុំទេ។
ធីតា: កុំគិតចឹងមើល។
ពិសិដ្ឋ: មិនអីទេ…  ចឹងខ្ញុំទៅផ្ទះហើយណា…។
និយាយរួច ពិសិដ្ឋ ក៏ដើរចេញទៅ។
ធីតា: មិនចង់ដឹងថាខ្ញុំស្រឡាញ់អ្នកណាទេអី?
ពិសិដ្ឋក៏ឈប់ដើររួចក៏សួរ:
ពិសិដ្ឋ: អ្នកណាគេទៅ?
ធីតា: គេឈ្មោះពិសិដ្ឋនោះអី ម្នាក់ដែលនៅមុខខ្ញុំនឹងហើយ។
ធីតានិយាយរួច ពិសិដ្ឋ រំភើបយ៉ាងខ្លាំងហើយ ពួកគេក៏ចាប់ផ្តើមស្នេហាមួយនេះរហូត បានបញ្ចប់មហាវិទ្យាល័យរាងៗខ្លួនហើយក៏បានរៀបការជាមួយគ្នាកសាងគ្រួសារដ៏មានសុភមង្គលមួយ៕

រឿង ទិនហ្វី-និស្សិតផ្តាច់សង្ខារ HD
រក្សាសិទ្ធិដោយ 7Movies 


No comments