Header Ads

រឿង មិនចង់កើតជាទេវតា

មិនចង់កើតជាទេវតា


ភឿនបីនាក់ចុះកាច់ផ្កាឈូកយកទៅលក់ ដើម្បីចិញ្ចឹមជីវិត។ ភីហេវបាយណាស់ ក៏រអ៊ូឡើងថា ៖

ភី ៖ ហ៊ី! ក្រដូចយើង ខ្វះមុខខ្វះល្ងាច រកមិនគ្រប់ស៊ីសោះ មើលទៅអាយុអត់វែងទេ។

ភុំ ៖ យី! និយាយដូចចង់ងាប់ ម៉េចអញ្ចឹង ភី?

ភា ៖ មែនហើយភី! បើឯងស្លាប់ទៅ កុំមកលងគ្នាអីវើយ! គ្នាខ្លាចខ្មោចណាស់!

ភុំ ៖ ឆ្កួត! ភីជាក្មេងល្អ ពេលស្លាប់ទៅ ច្បាស់ជាកើតជាទេវតាហើយ!

ភី ៖ ថាតែផ្តាស! ខ្ញុំឯណា ស្លាប់ទៅ ចង់កើតជាទេវតា??

ភា ៖ ហ្អា៎ក!! ហេតុអីទៅ?

ភី ៖ ព្រោះថា ពេលបានកើតជាទេវតា នោះច្បាស់ជាមានញាតិមិត្តជាច្រើន គេជេរខ្ញុំ ច្រើនមិនខានឡើយ!

ភា ៖ ពិតមែនហ្អី? ម៉េចបានជាអញ្ចឹងផង ភី?

ភី ៖ ចុះបើមានគេយកសំណែន បន់អោយទេវតា អោយចុះជួយមនុស្ស គ្រប់តែកន្លែងយ៉ាងនេះ តើខ្ញុំមានពេលអីទៅជួយអោយបានគ្រប់គ្នាទៅ? នៅពេលហ្នឹង គឺច្បាស់ជាខ្ញុំហេវហត់ស្លាប់ម្តងទៀត ខានធ្វើទេវតាមិនខានឡើយ!! ហិហិហិ!! :D



អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments