Header Ads

រឿងអ្នកស្រែនិងអ្នកផ្សារ

អ្នកស្រែនិងអ្នកផ្សារ 

កាលពីបុរាណព្រេងនាយ មានអ្នកស្រែម្នាក់ បានយកអង្ករទៅផ្សារ ជួបអ្នកផ្សារលក់ម្សៅមីកញ្ចប់ ក៏សុំដូរយកម្សៅនោះ មកធ្វើនំដុត ដោយកាត់តម្លៃម្សៅមួយនាឡិទៅ មួយនាឡិអង្ករមក។ អ្នកផ្សារក៏យល់ព្រម។ ក្រោយពីអ្នកស្រែចេញផុតទៅ អ្នកផ្សារ ក៏បានយកអង្ករទៅថ្លឹងម្តងទៀត ឃើញស្រាលជាងមួយនាឡិ មិនគ្រប់ចំនួន ក៏ច្រឡោតខឹង ទៅប្តឹងតុលាការ។ តុលាការបានកោះហៅអ្នកស្រែទៅជួួប សួរថា ៖
- តើអ្នកបានយកអង្គរ ដូរនឹងម្សៅ ពិតមែនទេ?
- បាទ! ពិតហើយ (អ្នកស្រែតប)
- ចុះអ្នក យកអ្វីមកថ្លឹង?
- បាទ! ខ្ញុំគ្មានជញ្ជីងទេ តែខ្ញុំប្រើជញ្ជីងអ្នកផ្សារ គឺដាក់អង្ករក្នុងថាសម្ខាង ហើយដាក់ម្សៅកញ្ចប់ នៅថាសម្ខាងទៀត។ នៅពេលទ្រនិចរត់នៅចំកណ្តាល បានន័យថា ស្មើគ្នាហើយ។ បើសិនអង្ករខ្ញុំ មិនគ្រប់នាឡិ នោះគឺ ប្រាកដជាបណ្តាល មកពីម្សៅកញ្ចប់នោះ មិនគ្រប់នាឡិហើយ។ ដូច្នេះ លោកចៅក្រម គប្បីដាក់ទោស អ្នកដែលជាម្ចាស់ជញ្ជីងហើយ។
-------------------------------------------------------
គតិរឿង៖ អំពើសាបទៅ តែងអោយផលមក ទៅតាមទង្វើរបស់យើង ធ្វើល្អបានល្អ ចិត្តល្អបានទទួលបុណ្យ ចិត្តមិនល្អទទួលផលល្អក់ ចិត្តអាក្រក់ ទទួលផលអន់ក្រៃ សូមញាតិប្រុសស្រី សិក្សាចាំជាក់។
អ្នកស្រី កែវ ច័ន្ទបូរណ៍

No comments