Header Ads

ប្រវត្តិអ្នកនិពន្ធរឿងអក្សរសិល្ប៍ខ្មែរ

យោងតាមឯកសារមួយចំនួន បានបង្ហាញ និងរៀបរាប់ខ្លះអំពី ជីវប្រវត្តិរបស់កវីនិពន្ធ ហើយមាន​កវីខ្លះ​ពុំ​មាន​ឈ្មោះ ឬព័ត៌មានពិតប្រាកដរហូតដល់សព្វថ្ងៃ ដែលលោកបាននិពន្ធរឿងអប់រំ ជាប្រភេទ​អក្សរសិល្ប៍ជាច្រើន ។ ខាងក្រោមនេះ ជាឈ្មោះ និងស្នាដៃបុគ្គលមួយចំនួន ដែលយើងខ្ញុំបានប្រមូលមកពីសៀវភៅ និងឯកសារនានា ដែលមានដូចជា ៖

១. លោក សួន សុរិន្ទ

  • លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។
  • ស្នាដៃរបស់លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។

២. លោក អ៊ឹម ថុក

  • លោកជាអតីតចាងហ្វាងកាសែតវត្តភ្នំ ធ្លាប់ចូលរួមប្រឆាំងនឹងបារាំងក្នុងចលនាខ្មែរឥស្សរៈ។
  • ស្នាដៃរបស់លោកមានដូចជា៖
  • រឿងស៊ឹមអ្នកបរឡាន (១៩៥៦)
  • រឿងគូលីកំណែន (១៩៥៦)
  • រឿងតារាចន្រ្ទ (១៩៥៦)
  • រឿងគ្រូបង្រៀនស្រុកស្រែ (១៩៥៧)
  • ៣. លោក ឌឿក អំ

  • កើតនៅគ.ស ១៩៣៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
  • ជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ ១៩៦៤, ១៩៦៥
  • ស្នាដៃ៖ រឿង ភូមិតិរច្ឆាន
  • ៤. លោក ឌឹក គាម

  • កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ
  • ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រឿង ភូមិតិរច្ឆាន (១៩៦៤ ១៩៦៥)
  • ៥.​​ លោក យស ងិន

  • លោក យស ងិន មានស្រុកកំណើតនៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
  • ឪពុកឈ្មោះ យស ងារជាចៅពញាភក្តីភាសា ជាមន្ត្រីរាជការ ឬជាអាជ្ញាហ្លួងទទួលភារៈខាងការចែកមត៌ក
  • ម្តាយឈ្មោះ ម៉ី នៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
  • កាលនៅកុមារបានបួសរៀននៅវត្តកោះឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
  • លុះសឹកមកក៏បានមកនៅក្រុងភ្នំពេញ សុំចូលបម្រើគាល់ព្រះករុណាព្រះបាទនរោត្តម។ ដោយព្រះអង្គទ្រង់ថាបុរសនេះជាអ្នកចេះកិច្ចការជំនាងឆ្លាក់ក្បាច់ ព្រះអង្គក៏ត្រាស់ឲ្យចូលធ្វើការក្នុងក្រុមជាងស្ពាន់ក្រាប់។
  • ស្នាដៃនិពន្ធរឿង «ចៅស្រទបចេក»
  • យើងខ្ញុំនឹងខិតខំ​ ស្វែងរកបន្តចំពោះកវីនិពន្ធល្បីមកចែកជូន​ប្រិយមិត្ត​ ក្នុងពេល​ឆាប់ៗនេះ ។

    ប្រសិនបើមានចំណុចណា មិនសមរម្យ ឬកំហុសមិនថាអត្ថន័យ ឬអក្ខរាវិរុទ្ធត្រង់ណា យើងខ្ញុំជាអ្នកសរសេរ សូមស្វាគមន៍រាល់មតិរិះគន់កែលម្អ ។

    វេបសាយ ៖ http://news-aloha.blogspot.com

    ហ្វេសប៊ុកផេកមេរៀន ៖ https://www.facebook.com/hahatutorial

    ហ្វេសប៊ុកផេកចម្រៀង ៖ http://www.facebook.com/seihamusic

    ហ្វេសប៊ុកផេក (ចំណេះដឹងទូទៅ) ៖ http://www.facebook.com/aloha.alc

    រក្សាសិទ្ធិដោយ មណ្ឌលសិក្សា និងព័ត៌មាន អាឡូហា

    No comments