Header Ads

រឿងអណ្តើកទៅស៊ីការស្វា

រឿងអណ្តើកទៅស៊ីការស្វាុ

មានស្វាមួយរស់លើមែកឈើ ដើមធំគ្រហើក្បែរមាត់បឹង រាប់អានអណ្តើកធំគ្រមឹង រស់នៅក្នុងបឹងជាសម្លាញ់។ ថ្ងៃមួយស្វាយើងត្រូវរៀបការ ស្ទុះលោតឆ្លេឆ្លារត់ត្របាញ់ អណ្តើកមកជប់លៀងឆ្ងាញ់ លើមែកអង្កាញ់ជាមួយគ្នា។ អណ្តើកវារគើមដល់គល់ឈើ ធ្វើក្បាលងីងើទួញរួញរា ឡើងដើមមិនរួចខានស៊ីការ ឧិះ! ឧិ!មិត្តស្វាសូមអភ័យ។ ខ្លួនទាបជើងខ្លីខ្លួនក៏ធ្ងន់ ពុំមានសក្តិបុណ្យឡើងមែកព្រៃ ស៊ីការស្វាខ្ពស់នភាល័យ សូមជូនពរជ័យពីចម្ងាយ។ ស្វាឈ្ងោកមកក្រោមឃើញមិត្តភ្លាម ស្ទុះភ្លែតហាក់ត្រៀមលៀងសប្បាយ ទាញដៃស្វាញីហក់ប្រាត់ប្រាយ ដល់ដីរួចហើយស្រែកតបមិត្ត។ នេះនែ៎!គូគ្រងខ្ញុំចាប់ដៃ មកទទួលជ័យល្អសុក្រិត អណ្តើកសម្លាំញ់រាប់អានស្និទ្ធ ពរអ្នកអម្រិតពិតសិរី។ ខ្ញុំស្មគ្រចុះដីដើម្បីអ្នក បញ្ជាក់ដូងចិត្តដ៏ភក្តី មិត្តភាពស្មោះសល្អមានន័យ ទោះដើរស្មើដីក៏នាមខ្ពស់។ អណ្តើកឭហើយរំភើបចិត្ត មានសុភមិត្តពិតកិត្តិយស ពិភពលោកថ្លាភ្លឺឥតមោះ គួរអោយចង់រស់និត្យជាគ្នា។ 
អ្នកស្រីកែវច័ន្ទបូរណ៍

No comments