Header Ads

រឿងនិទានខ្លី បណ្ឌិតសុខ

រឿងកំប្លែង 

បុរសម្នាក់ ឈ្មោះលោកសុខ ជាបណ្ឌិតផ្នែកអក្សរសាស្ត្រ បានចូលធ្វើការនៅទីក្រុង ច្រើនឆ្នាំមកហើយ ទើបតែនឹកភ្នក ចង់ត្រឡប់ទៅលេង ម្តាយឯស្រុកកំណើត ឯជាយខែត្រ ថ្ងៃនេះ។ 

នៅពេលជិះឡានតាមផ្លូវ លោកបានប្រទះនឹងពូសំ ក៏ស្រែកហៅសួរលេង៖ 

- ជម្រាបសួរលោកពូ! កំពុងជិះទោចក្រយានទៅណាដែរហ្នឹង? 

ពូសំមិនទាន់ឆ្លើយផង ឡានក៏បរហួសទៅ ស្រាប់តែលោកប្រទះនឹង បុរសចាស់ម្នាក់ អង្គុយលើរាន ក្រោមដើមឈើ មាត់ផ្លូវ កំពុងដេញភ្លេង៖ 

- ជម្រាបសួរលោកអ៊ំ! យី! ដេញឯកតន្ត្រីពិរោះអើយសែនពិរោះ!! 

អ៊ំសែមញញឹមហើយងក់ក្បាល ហើយឡានលោកសុខក៍បរហួសទៅ ស្រាប់តែជួបនឹងស្ត្រីចាស់ម្នាក់លក់បាយតាមផ្លូវ៖ 

- ជម្រាបសួរអ្នកមីង! ថ្ងៃនេះ លក់ បបរមច្ឆា ដាច់ច្រើនទេ? 

បន្ទាប់មក លោកសុខ ក៏បានមកដល់ផ្ទះ ជួបអ្នកម្តាយ ក៏ចុះពីឡាន លើកដៃសំពះ ហើយស្រដីថា ៖ 

- កូនសូមលើកហត្ថាប្រណម្យ ក្រាបប្រណិបតន៍ គោរពអ្នកម្តាយ ជាទីនឹករលឹកក្រៃលែង!! 

ស្រាប់តែ លោកយាយលើកដៃបាំងភ្នែក ជ្រួញចិញ្ចើម ក៏សួរវិញថា៖ 

- អាណាគេអញ្ចេះវើយ? វង្វេងផ្លូវ ចេញមកពីពេទ្យណាចេះ? ឬឯងកំពុងដើរផ្សាយ អាខោនយីកេ គេលេងនៅបុណ្យវត្ត ស្អែកហ្នឹងហ្អី?
 


No comments